khmer eng
  • សមាជិកគណៈកម្មការទី៣ ព្រឹទ្ធសភា និង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភានិងលោកជំទាវ ព្រមទាំងកូនចៅបាននាំយកទេយ្យទាន ដូចជាអង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខ មី ទឹកផ្លែឈើ ផ្លែឈើ​ស្រស់​ ទឹកបរិសុទ្ធ រួមនឹងបច្ច័យ​សម្រាប់​កសាងវត្តចំនួន​
     
    ចែករំលែក ៖

    នាព្រឹក​ ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ រួមជាមួយ ឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម លេង វី លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ទីប្រឹក្សាសម្តេចតេជោប្រធានព្រឹទ្ធសភានិងលោកជំទាវ ព្រមទាំងកូនចៅបាននាំយកទេយ្យទាន ដូចជាអង្ករ ទឹកស៊ីអ៉ីវ ទឹកត្រី ត្រីខ មី ទឹកផ្លែឈើ ផ្លែឈើ​ស្រស់​ ទឹកបរិសុទ្ធ រួមនឹងបច្ច័យ​សម្រាប់​កសាងវត្តចំនួន​1,500ដុល្លារ​ និង​ 3,000,000រៀល​។ ព្រមទាំងបានប្រគេន​បច្ច័យព្រះសង្ឃក្នុងមួយអង្គ១០មុឺនរៀលសរុបចំនួន​៣៤អង្គ​ស្មេីនឹង​ ៣,៤០០,០០០រៀល​ ដូនជី​ តាជី​ លោកគ្រូ​ អ្នក​គ្រូ​ ចំនួន២០នាក់​ ជូន​ថវិការ​១០មុឺនរៀល​ក្នុងមួយនាក់ស្មេីនឹង២,០០០,០០០រៀល​ សរុប​ថវិកា1,500ដុល្លារ​និង៨,៥០០,០០០រៀល​ យកមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តខេមររាជការាម (ហៅបាក់ណាម) ព្រំប្រទល់កម្ពុជា វៀតណាម ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់​ព្រែក​ជ្រៃ​ ក្រុង​សំពៅពូន​ ខេត្តកណ្ដាល ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី